រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា​អ្នកកាសែត​ខ្លះ​ចង់​ល្បី​ពេក​សរសេរ​លោតឆ័ត្រ​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៤ កុម្ភៈ ២០១៧)  ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា​អ្នកសារព័ត៌មាន​ខ្លះ​ដើម្បី​ឲ្យ​ខ្លួន​ល្បី​ឆាប់រហ័ស​ក៏​ចេះតែ​សរសេរ​​លោតឆ័ត្រ​ច្រើន មិន​ថា​ព័ត៌មាន​ដែល​ខ្លួន​សរសេរ​នោះ​ត្រូវ ឬក៏​សុខ​នោះឡើយ ហើយ​ថា​ការសរសេរ​បែបនេះ​ប្រៀប​ដូច​កាលសម័យ​អ៊ុនតាក់​​យ៉ាង​ដូច្នេះ​ឯង​។​
​    ​
​ថ្លែង​តាមរយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៣ ខែកុម្ភៈ ​ម្សិល​មិញ​ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា​“​ពេលនេះ​ឃើញ​អស់លោក​ភាគច្រើន​​ចាប់ផ្តើម​អនុវត្ត​ទ្រឹស្ដី​អ្នកកាសែត​សម័យ​អ៊ុនតាក់ វិញ​ហើយ ។

សម័យ​អ៊ុនតាក់ កាសែត​ចាប់ផ្តើម​ផ្សាយ​ព្រោងព្រាត ហេតុនេះ​ដណ្តើម​ទី​​ផ្សារ​គឺ​ត្រូវ​ឈរលើ​ទស្សនៈ​ពីរ​។ ទស្សនៈ​ទីមួយ គឺ​ប្រឹងប្រែង​អោយអស់​សមត្ថភាព​វិជ្ជាជីវៈ​ដើម្បី​ទាក់ទាញ ឯ​ទស្សនៈ​ទី​ពីរ​គឺ​ឲ្យ​មួយថ្ងៃ​ពីរ​ថ្ងៃ​​បោក​គ្រាប់បែក​មួយ ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ ធ្វើ​ម៉េច​ឲ្យ​តែ​ផ្អើល​សាធារណមតិ​”​។​
​    ​
​លោក បាន​បន្តទៀតថា “​ដល់ពេលនេះ​ឃើញ​អស់លោក​មួយចំនួន​ចាប់ផ្តើម​អនុវត្ត​ទ្រឹស្ដី​នេះ​ឡើងវិញ ដើម្បី​បាន​ឆាប់​លេច​ឈ្មោះ​។​ខ្ញុំ​ជូន​យោបល់​ដ៏​ស្ដួចស្ដើង​របស់ខ្ញុំ​ថា គួរ​អញ្ជើញ​ពួក​កាសែត​ទាំងនោះ​មកជួយ​ធ្វើជា​ទីប្រឹក្សា​ទៅ ព្រោះ​យ៉ាងហោចណាស់ ក៏​គេ​ចេះ​គេច​គុក​ដែរ​”​។

​តែ​យ៉ាងណាក្តី​ឯកឧត្តម​រដ្ឋមន្ត្រី​មិនបាន​បញ្ចេញ​ឈ្មោះ​ឬ​ស្ថាប័ន​ណា​នោះឡើយ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា​រាប់រយ​រាប់ពាន់​​ស្ថាប័ន​នោះ​៕

c

 

Related Articles

Back to top button
Close
Close