រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសូមយុវជនកុំឈ្លក់វង្វេងនឹងប្រពៃណីបរទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កុម្ភៈ ២០១៧) ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការអំពាវនាវឱ្យពលរដ្ឋធ្វើការគោរពប្រពៃណីខ្មែរឱ្យបានខ្ជាប់ខ្ជួនបន្តទៀតហើយមិនត្រូវភ្លើតភ្លើននឹងវប្បធម៌បរទេសក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់(valentine day )ឡើយដែលនាំជះឥទ្ធិពលអាក្រក់ណាមួយដល់ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរយើង។
ការអំពាវនាវនេះបានធ្វើឡើងដោយលោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានាទីស្តីការក្រសួងអប់រំកាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈក្នុងខណៈពេលថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដែលនឹងឈានចូលថ្ងៃទី១៤ខែកុម្ភៈនៅក្នុងថ្ងៃនេះ។
បញ្ជាក់ប្រាប់អ្នកកាសែត លោករដ្ឋមន្ត្រីមានប្រសាសន៍ថាយុវជនគប្បីយល់ដឹងពីទំនៀមទំលាប់ខ្មែរឱ្យបានកាន់តែច្រើនបើទោះជាយើងធ្វើសកលភាវូបនីយកម្មនៅក្នុងតំបន់ក៏ពិតមែន ប៉ុន្តែយុវជនយើងមានទំនៀមទំលាប់ និងប្រពៃណីច្បាស់លាស់មិនអាចធ្វើអ្វីបានស្រេចតែចិត្តនោះឡើយ៕