ធី សុវណ្ណ​ថា កំពុង​​ឆ្លើយ​​បំភ្លឺ​​រឿង​​ប្តឹង​​លោក ​សម ​រ​ង្ស៊ី​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៧ កុម្ភៈ ២០១៧) ៖​ កញ្ញា ធី សុវណ្ណ​ថា នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម នៅ​ថ្ងៃ​ទី​០៧ កុម្ភៈនេះ​ បាន​និង​កំពុង​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័​ន្ឋ​នឹង​បណ្តឹង​របស់​នាង ដែល​ប្តឹង​លោក​សម រ​ង្ស៊ី ទារ​សំណង​ជំងឺ​ចិត្ត​២៥​ម៉ឺន​ដុល្លារ ។

គួរ​រំ​ឮ​កថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ប្តឹង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ ដោយ​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សូក​លុយ ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ ដើម្បី​ឲ្យ​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​ថ្លែង​ចោទ​របស់​លោក សម រ​ង្ស៊ី នៅ​ក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ២០១៧​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី តាម​រយៈ​លោក​មេធាវី គី តិច ក៍បាន​ប្តឹង​ទារ​សំណង​១​លាន​ដុល្លារ​ផង​ដែរ ៕

3

Related Articles

Back to top button
Close
Close