ក្រសួងឧតុនិយមថានៅថ្ងៃស្អែកសីតុណ្ហភាពចុះក្នុងរង្វង់១៧-១៩អង្សា
សារព័ត៌មាន Cambodia News
ភ្នំពេញ (០៦ កុម្ភៈ ២០១៧) ៖ សេចក្តីជូនដណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយកាលពីថ្ងៃម្សិលមិញ បង្ហាញថាព្រះរាជាណាចក្រកម្ពុជានឹងស្ថិតក្រោមឥទ្ធិលជ្រលងសម្ពាធខ្ពស់។លក្ខណៈបែបនេះនឹងធ្វើអោយកំរិតសីតុណ្ហភាពនៅតំបន់វាលទំនាប តំបន់ខ្ពង់រាបនិងមាត់សមុទ្រ អប្បបរមាពី២០ទៅ២២អង្សាសេ និងអតិបរមាពី២៩ទៅ៣១អង្សា។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖នៅថ្ងៃស្អែកទី០៧កុម្ភៈ បណ្តារាជធានីខេត្តមួយចំនួន មានដូចជារាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចនឹងថយចុះក្នុងរង្វង់១៧ទៅ១៩អង្សាសេ៕