សម្តេច​ ហ៊ុន សែន​ សូមឱ្យ​ប្រជាពលរដ្ឋ​ទទួល​យក​ផល​ប្រយោជន៍​ពី​សុខសន្តិភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ មករា ២០១៧) ៖ ​ជារឿយៗសម្តេចតេជោ ហ៊ុន សែន  តែង​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​សុខ​សន្តិភាព​ពេញ​បរិរូរណ៍ទូទាំងប្រទេស ដែលជាឱកាសមាសប្រាស់ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅពេលខ្ញំធ្វើដំណើរតាមរថយន្តទៅតាមខេត្តដូចពេលនេះ ខ្ញុំតែង​នឹក​ស្រម័យ​ទៅ​ដល់​ពេល​វេលាដែលប្រទេសយើងមានសង្គ្រាម។

ពេលនោះមិនត្រឹមតែប្រជាជនគ្មានមធ្យោបាយធ្វើដំណើរ ផ្លូវជួបការលំបាកប៉ុណ្ណោះទេ តែ​អ្វី​ដែល​លំបាក​ជាង​ទៀតគឺ​កា​រ​វាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធទៅលើរថយន្ត រថភ្លើង កាណូត និង​មធ្យោ​បាយ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រជាជន​យើង​ស្លាប់​ និងរបួសយ៉ាងច្រើន»។

សម្តេចបញ្ជាក់ថា ថ្ងៃនេះសម្តេចមានឱកាសចូលផឹកកាហ្វេនៅហាង ៣៣៣ ពេជ្រនឹល ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​គោរព​បូ​ជា​លោក​យាយ​ម៉ៅ។ ​

តាមរយៈកាហ្វេមួយកែវ ទឹកតែមួយកែវ និងការសំណេះសំណាលជាមួយបងប្រុស បងស្រី ក្មួយប្រុស ក្មួយស្រី​និង​ចៅៗ​នៃ​គ្រួសារ​ម្ចាស់​ហាង​ធ្វើ​ឱ្យ​សម្តេច​កាន់​តែ​មាន​ការ​សប្បាយ​រីក​រាយ​ដែល​បាន​រួម​ចំណែក​រំដោះ​ប្រជា​ជន​ចេញ​ពីរបបប៉ុលពត ដឹកនាំប្រទេសចេញសង្គ្រាមមកកាន់សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ៕

2

Related Articles

Back to top button
Close
Close