ការប្រកួតប្រជែងសមត្ថភាពយុវជនតំបន់អាស៊ានលើកទី៥ចាប់ផ្តើមហើយ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ សីហា ២០១២នេះការប្រកួតប្រជែងតំបន់អាស៊ានលើកទី ៥ដែលជាការ ប្រឡងសមត្ថភាពយុវជនអាស៊ានមកពី ១០ប្រទេសពាក់ព័ន្ធនឹងបញ្ហាទាំងឡាយរបស់អាស៊ានបាន ធ្វើឡើងនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។ ពិធីនោះមានការចូលរួមពីសណាក់រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ។
ការប្រឡងប្រជែងប្រាជ្ញាតំបន់អាស៊ានលើកទី៥ កម្ពុជាមានយុវសិស្ស ៣រូបចូលរួមមាន ១-ទឹម ច័ន្ទ សិរីរដ្ឋ សិស្សវិទ្យាល័យឥន្ទ្រទេវី ២-យ៉ង់ មុនីឧត្តម សិស្សវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ទី៣-យុវសិស្ស ភិន ដាថាលីន សិស្សសាលាអន្តរទី្វបអាមេរិចកាំង។ចំណែកប្រទេសសមាជិកអាស៊ាន ៩ ផ្សេងទៀត ក៏បានបញ្ជូនយុវជន ៣ រូប ក្នុងមួយប្រទេស ដើម្បីចូលរួមការប្រឡងប្រជែងនាពេលនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលជាសមជិកភាពរបស់អាស៊ាននៅថ្ងៃទី៣០ មេសា ១៩៩៩ កម្ពុជាគឺជាសមាជិកទី១០ដែលជាកូនពៅរបស់អាស៊ាន ហើយនៅឆ្នាំ២០១២នេះកម្ពុជាគឺជា ប្រធានអាស៊ាន៕