រដ្ឋាភិ​បាល​​សម្រេច​​លុប​​ចោល​​ថ្លៃ​​សេវាក​ម្ម​លិខិត​បញ្ជាក់​​អត្ត​សញ្ញាណ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១២ មករា ២០១៧) ៖ រាល់​សេវាកម្ម​របស់​អជ្ញាធរ​មូលដ្ឋាន​ដែល​ទាក់ទង​នឹង​ការធ្វើ​សំបុត្រ​អា​ពា​ហ៍ ពិពាហ៍​រវាង​ជនបរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ ការផ្តល់​សៀវភៅ​ស្នាក់នៅ ការផ្តល់​ទុតិយតា​សៀវភៅ​ស្នាក់នៅ​ឬ​ការផ្តល់​សៀវភៅ​ស្នាក់នៅ​​ឡើងវិញ ការស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិក​ក្នុង​សៀវភៅ​ស្នាក់នៅ ការផ្តល់​សៀវភៅ​គ្រួសារ ការស្នើសុំ​បន្ថែម​ឬ​បន្ថយ​សមាជិកគ្រួសារ​ក្នុង​​សៀវភៅ​គ្រួសារ ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ (​សេវាកម្ម​លើ​តម្រូវការ​ទាំងនេះ​) នឹងមិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះទេ​។

​នេះ​បើ​យោង​​តាម​សេចក្តីប្រកាស​អន្តរក្រសួង ស្តីពី​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៣០ ធ្នូ ឆ្នាំ​២០១៦​ដែល​អ្នកសារព័ត៌មាន​ទើប​ទទួល​​បាន​នៅ​ថ្ងៃ​ពុធ​ទី​១១ មករា​នេះ​។

​ការផ្តល់​សេវាកម្ម​ទាំង​ប៉ុន្មាន​ខាងលើ​តម្រូវ​ឲ្យ​បង់ប្រាក់​ដល់​អាជ្ញាធរ​ឃុំ​សង្កាត់ ឬ​អជ្ញាធរ​ប៉ូលីស​មូលដ្ឋាន​ចាប់ពី​៣០០០​រៀល ដល់​១០.០០០​រៀល នៅ​មុនពេល​សេចក្តីប្រកាស​នេះ​ត្រូវដាក់​ឲ្យ​អនុវត្ត​។

ទោះជា​យ៉ាងណា​នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ខ្លួន​នឹង​ទទួលយក​ពាក្យបណ្តឹងរ​បស់​ប្រជាពលរដ្ឋ ក្នុងករណី​មានការ​អនុវត្តន៍​ខុសពី​ការចែង​ក្នុង​សេចក្តីប្រកាស​ខាងលើ​ដូច​ជាមាន​ការយក​កម្រៃ​សេវា​លើស​ការកំណត់ ឬ​មានការ​យឺតយ៉ាវ​ហួស​រយៈពេល​អតិបរមា​ជាដើម​៕

4

6 7

 

Related Articles

Back to top button
Close
Close