នាយករដ្ឋមន្ត្រីខ្មែរ-ឡាវ អញ្ជើញសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងក្រៀល
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ១០ មករា ២០១៧) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត (Thongloun Sisoulite) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធជាផ្លូវការអគារទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង និងច្រកណងណុកខៀន នៃខេត្តចម្ប៉ាសាក់ របស់ឡាវ ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីសម្ពោធបើកអគារទីស្នាក់ការច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅទស្សនាទំនប់វារីអគ្គិសនីដនសាហុង ដែលស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់ផងដែរ ៕