ស្ត្រីរ​ក​ស៊ី​ផ្លូ​វ​ភេទ​​ដែល​​ធ្លាក់​​​ចូល​​ទឹក​ទន្លេ​​​​ពេល​​នេះ​​ឃើញ​សាក​សព​​ហើយ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ មករា ២០១៦) ៖ ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់បានចុះ​ទៅ​ក្នុង​កាណូត​​ទេសចរណ៍​នៅ​មាត់​​ទន្លេ​តែ​ក៏​​​រអិល​ជើង​ធ្លាក់​​ចូល​ទឹក​ ក្រោយ​ពី​​​រត់គេច​ពី​​កម្លាំង​សន្តិ​សុខ​ដេញ​ មក​ដល់​ថ្ងៃ​ទី​០៤ ​មករា​ នេះ​ត្រូវបានគេ​​ប្រទះ​ឃើញសាកសព​នៅ​ក្រោម​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ។

សាក​សព​​ស្ត្រី​រង​គ្រោះ​ខាងលើ ​ឈ្មោះ​ប៉ែន គ​ន្ធី ហៅ​ស្រី​​ម៉ៅ អាយុ​៣៣​ឆ្នាំ ជា​​រត់​តុ​នៅ​ហាង​បារាំងក្នុងផ្ទះ​ជួល​ម្តុំ​ផ្សារ​តូច សង្កាត់​ទួល​​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំនើត​នៅ​ភូមិពា​ញែក​២ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​០១​ មករា កន្លងមក មាន​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ​៥​ ទៅ​៦​នាក់​ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ម្តុំ​ភោជនីយដ្ឋាន​ និង​បា​ទន្លេសាប​ បាន​ធ្វើ​​ឱ្យ​​ស្ត្រី​រកស៊ី​ផ្លូវភេទ ​ដែល​អង្គុយ​នៅ​លើ​សួនច្បារ ​ភ័យ​ស្លន់ស្លោ​រត់​ចុះ​ទៅ​ក្នុង​កាណូត​ទេសចរណ៍ ​ធ្វើឱ្យ​ស្ត្រី​ម្នាក់​រអិល​ជើង​ធ្លាក់​ជើង​ចូល ​ក្នុង​ទឹកទន្លេ​សាប​បាត់​ខ្លួន​៕

capture

Related Articles

Back to top button
Close
Close