ភិន ​សុដាលីស ​បង្ហោះ​រូប​ថត​អេកូ ​កូន​ក្នុង​ផ្ទៃ​

សារព័ត៌មាន​យុវវ័យថ្មី/

កម្សាន្ត (១៣ ឧសភា ២០១៦) ៖ រឿងស្នេហាប្រេះឆាគ្នារវាងលោក ប៉ែន ចំរុង និងនាង ភិន សុដាលីស បាន​ធ្វើ​អោយ​មហាជ​ន​មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោក ប៉ែន ចំរុង ធ្វើខុសពីពាក្យសន្យា ដែល​បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

នាពេលថ្មីៗនេះ នាង ភិន សុដាលីស បានបង្ហោះសារខ្លីមួយ នៅលើគណនី Instagram របស់នាង ព្រមជាមួយនឹងរូបថតអេកូ កូនក្នុងផ្ទៃផងដែរ ដោយសារខ្លីនោះបានសរសេរថា “គ្រាន់តែចាប់យករូបភាពភ្លាម គឺកូននេះដាក់ម្រាម២ស្វាគមន៍ម៉ែវាតែម្តង 😂 កាត់រកម៉ែវាណាស់ 😏 រូបនេះតាំងពីគាត់បាន៣ខែកន្លះក្នុងពោះម៉េះ 😌 “។

អ្នកគាំទ្រនាង ជាច្រើនបានបញ្ចេញមតិលើកទឹកនាង ព្រមទាំងអោយនាង និងកូនថែរទាំសុខភាព ហើយអ្នកខ្លះចង់ដឹងថា តើកូននោះស្រី រឺក៏ប្រុសទៀតផង៕

Capture3Capture5Capture4

 

Related Articles

Back to top button
Close
Close