សម្តេចតេជោ ហ៊ុន សែន ជូនពរពលរដ្ឋកម្ពុជាក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ ធ្នូ ២០១៦) ៖ នាព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា << សល់តែជាង២ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំសកលថ្មី ២០១៧ នឹងចូលមកជំនួសឆ្នាំសកលចាស់២០១៦។
សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនូវការជូនពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រូបរូបក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកលនេះ ដោយសរសេររៀបរាប់ថា << ខ្ញុំ និងភរិយាសូមយកឱកាសនេះជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ទាំងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាព នៅប្រទេសនានា ក្រោមឆ័ត្រ អង្គការសហប្រជាជាតិផង សូមប្រកបដោយសេចក្តីសុខ និង សេចក្តីចំរើនគ្រប់ៗគ្នា។
សូមជំរាបថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០១៦ ឈានចូល ២០១៧ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រួមនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអមដង្ហែរព្រះរាជដំណើរ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងហ្លួងម៉ែ តាមរាជាយស្ម័យាន ពីរាជធានីភ្នំពេញ ដើម្បីគង់ប្រថាប់លំហែកាយ នាព្រះរាជដំណាក់ ក្រុងព្រះសីហនុនិងជួបសួរសុខទុក្ខកូនចៅ ចៅទួត ក្មួយៗ អ៊ុំ ពូ មីងមា ប្រជារាស្ត្រកម្ពុជារបស់ព្រះអង្គនៅខេត្តឆ្នេរសមុទ្រ នាភាគនារតីនៃប្រទេសមួយនេះ៕