ខឹងសុំរួមរ័កមិនព្រម ចាប់អារ.កសម្លាប់
សារព័ត៌មាន Cambodia News/
សៀមរាប (២១ ធ្នូ ២០១៦) ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជីក្រែងសហការជាមួយកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទ ឃាតកម្មទៅស្ត្រីវិកលចរិកម្នាក់ នៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុក ញុច ហៅ ជា វ៉ៃ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ទើបតែចេញពីពន្ធនាគារបាន៧ថ្ងៃប៉ុណ្ណោះ រីឯស្ត្រីរងគ្រោះឈ្មោះ សំ ណាន អាយុ៤៦ឆ្នាំ (ជាមនុស្សវិកលចរិក) រស់នៅភូមិឃុំជាមួយគ្នា ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា បានសន្និដ្ឋានថា ករណីនេះប្រហែលជាជនសង្ស័យសុំស្ត្រីជនរងគ្រោះរួមរ័ក តែស្ត្រីរងគ្រោះមិនព្រមឲ្យ ហើយព្រមទាំងជេរបញ្ចោរទៀត ធ្វើឲ្យជនសង្ស័យខឹង ក៏យកកាំបិតចុងស្រួចចាប់អារ.កសម្លាប់តែម្តង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបញ្ជូនទៅធ្វើការសាកសួរបន្ថែមនៅកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕