គ្រាន់តែ​រឿង​ដាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​កូន​ទា ប្តី​ផ្ទុះ​កំហឹង​កាប់​ប្រពន្ធ​ស្ទើរ​ដាច់​ក​

សារព័ត៌មាន​​ Cambodia News/

កំពង់ចាម​ (១៥ ធ្នូ ២០១៦) ៖ ​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​គ្រុំ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​បុរស​ជា​ប្តី​ខឹង​នឹង​ភរិយា​ស្តីបន្ទោស​ឲ្យ រឿង​ដាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​កូនទា ក៏​យក​កាំបិត​កាប់​ចំ​-​ក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ​

សាក្សី​បាន​ប្រាប់ថា មុនពេល​កើតហេតុ ស្រី្ត​រងគ្រោះ​បាន​ឲ្យ​ប្តី​របស់ខ្លួន យក​ថ្នាំ​ទៅ​ដាក់​ការពារ​មិន​ឲ្យ​កូន​ទា​មាន​ជំងឺ (​វ៉ាក់សាំង​) តែ​បុរស​ជា​ប្តី​មិន​ព្រមធ្វើ ប្រពន្ធ​ក៏​រអ៊ូរទាំ​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​នោះ ខឹង​ទាញ​កាំបិត​កាប់​ចំ​-​ក​ប្រពន្ធ បណ្តាល​ឲ្យ​របួសធ្ងន់​តែម្តង​។ ហើយ​ភ្លាមៗ ជនបង្ក​ក៏​រត់​គេចខ្លួនបាត់​។​

លោក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ងួន ញ៉ អាយុ​៤៩​ឆ្នាំ មាន​មុខរបរ​ចិញ្ចឹម​ទា រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​ប្តី​ជា​ជនបង្ក​ឈ្មោះ នង រ៉ា អាយុ​៥០​ឆ្នាំ រស់នៅ​ជាមួយគ្នា​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជនបង្ក ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​

3

 

 

 

Related Articles

Back to top button
Close
Close