Manny Pacquiao សន្យានឹងជួយដល់វិស័យកីឡាដាល់កម្ពុជាឱ្យប្រសើរឡើង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ធ្នូ ២០១៦) ៖ ក្នុងការអមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក រ៉ូឌ្រីហ្គូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ កីឡាករប្រដាល់អន្តរជាតិ និងសមាជិកព្រឹទ្ធសភាពប្រទេសហ្វីលីពីនលោក Manny Pacquiaoបានសន្យាថាលោកនឹងជួយដល់វិស័យកីឡាដាល់កម្ពុជាឱ្យ ប្រសើរឡើងបន្ថែមទៀត ដោយផ្តល់ការបង្ហាត់បង្រៀននិងបច្ចេកទេស។
ការសន្យានេះ ខណៈ ស្ដេចប្រដាល់ ហ្វីលីពីន Manny Pacquiao មានជំនួបជាមួយលោក ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដោយធ្វើការពិភាក្សាពីវិស័យ កីឡាប្រដាល់នៅកម្ពុជា នៅសណ្ថាគារ សូហ្វីតេល រាជធានីភ្នំពេញ។
ក្រោយ យជំនួបស្វាគមន៍នេះបានបញ្ចប់រួចលោក ថោង ខុន បានបញ្ជាក់ដល់ក្រុមសារព័ត៌មានថា លោក Manny Pacquiao នឹងជួយពង្រឹងដល់វិស័យប្រដាល់កម្ពុជាឱ្យកាន់តែប្រសើរឡើងជាង ដោយលោកនឹងផ្តល់ការបង្ហាញត់បង្រៀន និង បច្ចេកទេស ជួយដល់សហព័ន្ទប្រដាល់កម្ពុជា៕