ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរណ៍​ទូទាំង​ក្រុងភ្នំពេញ​ ចាប់​ដំណើរការ​នៅ​ខែ​មករា ឆ្នាំ​២០១៧

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៤ ធ្នូ ២០១៦) ៖ លោក​សាំ  ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និយាយ​ឲ្យ​ដឹង​ថា  ភ្លើងស្តុប​ថ្មី​ជាមួយ​នឹង​កាមេរ៉ា​សុវត្ថិភាព  ដែល​កំពុងតែ​ដំណើរការ​តម្លើង​រួច​ជា​បន្តបន្ទាប់​នឹង​ចាប់​ផ្តើម​បើក​ ប្រើប្រាស់​បណ្តើរៗ​ចាប់ពី​ខែ​មករា​ និង​ប្រើ​ទាំងអស់​នៅ​ក្នុង​ខែឧសភា​ឆ្នាំ​ ២០១៧​ខាងមុខ​។​

លោកនាយក​មន្ទីរ​បាន​និយាយ​ដោយ​រំពឹង​ថា   នៅ​ពេល​ភ្លើងស្តុប​ថ្មី​ជាមួយ​នឹង​កាមេរ៉ា​សុវត្ថិភាព   ដែល​កំពុង​បន្ត​តម្លើង​នៅតាម​ភ្លើងស្តុប​និង​តាម​ដងផ្លូវ​បាន​តម្លើង​រួច​ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយមាន​មណ្ឌល​ត្រួតពិនិត្យ​ប្រព​ន្ធ័​ចរាចរណ៍​ នៅក្នុង​អគារ​សាលាក្រុង​នោះ បញ្ហា​កកស្ទះ​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ហើយ​។​

លោក​សាំ ពិសិដ្ឋ​បាន​បញ្ជាក់ថា  ភ្លើង​បញ្ជា​ចរាចរណ៍​នៅតាម​ស្តុ​ប​នីមួយៗ​នាពេល​កន្លងទៅ បានដាក់​មាន​រយៈពេល​ស្មើគ្នា  ទោះជា​នៅលើ​ផ្លូវ​ម្ខាង​គ្មាន​ចរាចរណ៍​រង់ចាំ ជាពិសេស​នៅពេល​ថ្ងៃ​និង​ពេលយប់​គ្មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើនតែ​នៅពេល​ ខាងមុខ​ត្រូវបាន​បញ្ជា​ផ្លាស់ប្តូរ​ភ្លាមៗ     ពី​មណ្ឌល​ត្រួតពិនិត្យ​ប្រព័ន្ធ​ចរាចរណ៍​តាម​ស្ថានភាព​ជាក់ស្តែង   បើ​នៅលើ​ផ្លូវ​ណា​មានការ​កកស្ទះ​វែង  ដាក់​ភ្លើង​ខៀវ​យូរ​ជាង​នៅលើ​ផ្លូវ​ដែល​ចរាចរណ៍​តិច​៕

1

Related Articles

Back to top button
Close
Close