​​ក្រសួង​វប្បធម៌ ​គ្រោង​​ចាត់​វិធាន​ការ​​លើក​​ទី​២​​លើ ដេ​​នី ក្វាន់​​

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (០៧ ធ្នូ ២០១៦) ៖ នៅ​ព្រឹក​នេះមាន​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​​បាន​ឲ្យ​ដឹងថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​គ្រោង​កោះប្រជុំ​ក្រុមប្រឹក្សាវិន័យ ដើម្បី​មាន​វិធានការ​ចាត់ការ​ទៅលើ កញ្ញា ដេ​នី ក្វាន់ ជា​លើក​ទី​២​។​

​ចំណាត់ការ​របស់​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​កញ្ញា ដេ​នី ក្វាន់ បង្ហាញ​រូបថត​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​លេច​លើ​លេច​ក្រោម​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ស្ទើរតែ​គ្រប់​ទំព័រ​អំពី​រូបនាង​។​

តាម​ព័ត៌មាន​ដែល​ធ្លាយ​ចេញពី​មន្ត្រី​មួយរូប​នៃ​ក្រសួង បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​ចែកចាយ​រូបភាព​សិច​ស៊ី​របស់​តារា​ស្រីគឺ​​​កញ្ញា ដេ​នី ក្វាន់ ក្រសួង​គ្រោង​បើក​អង្គប្រជុំ​ក្រុមប្រឹក្សា​ពិន័យ​ដើម្បី​ជជែក​ពិភាក្សា​លើ​រឿងនេះ ក្នុងនោះ​តាម​ការប៉ាន់ស្មាន អាច​នឹង​កើតមាន​ព្រឹក​នេះ​។ ​

ទាក់​ទង​ទៅ​ព័ត៌មាន​នេះ​ ឯកឧត្ដម ថៃ នរៈ​សត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​អ្នក​កោះហៅ ដេ​នី ក្វាន់ មកជួប​ដោយផ្ទាល់​កាលពី​ករណី​ទី​១​នា​ដើម​ឆ្នាំនេះ ក៏​មិន​អធិប្បាយ​អ្វី​វែងឆ្ងាយ​ដែរ​។ ឆ្លើយតប​តាម​សារ​អេឡិចត្រូនិក​​យ៉ាងខ្លី​ថា “​អាច​នឹងមាន​”​៕

capture

 

Related Articles

Back to top button
Close
Close