ចាប់ពី​ពេល​នេះ​លោក កឹ​ម សុខា ជា​ដៃគូ​សន្ទនា​ជាមួយ​សម្តេច​ផ្ទាល់

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៧ ធ្នូ ២០១៦) ៖ ​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា យោង​តាម​មាត្រា៤៨​ថ្មី​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា គឺ​តួនាទី​លោក កឹ​ម សុខា ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​និង​ប្រធាន​មតិ​ភាគតិច​ក្នុង​សភា តំណែង​ទាំង​ពីរ​នេះ​មិន​អាច​ផ្តាច់​ចេញពី​គ្នា​បាន​ទេ ហើយ​ថា​ចាប់ពី​ពេល​នេះ​តទៅ​លោក កឹ​ម សុខា គឺជា​ដៃគូ​សន្ទនា​ជាមួយ​សម្តេច​ផ្ទាល់ និង​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ។

សម័យប្រជុំ​សភា​ដេ​ល​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​នា​ពេល​នេះ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន និង​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​វត្តមាន​លោក កឹ​ម សុខា សរុប​កូរ៉ុម​១០៤​រូប (​គណបក្ស​សង្គ្រោះ​ជាតិ​៣៩​រូប​) ។

របៀបវារៈ​នៃ​សម័យប្រជុំ​នា​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ គឺ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​លោក សួន រី​ដា ជា​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ​ជំនួស​លោក ប៉ែន សុវណ្ណ ដែល​បាន​ទទួលមរណភាព​កាលពី​ខែ​មុន និង​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកាជាតិ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៥៕

3

 

Related Articles

Back to top button
Close
Close