នៅចន្លោះថ្ងៃទី ២២-២៣ ខែកញ្ញា ​នឹង​មាន​បាតុ​ភូត​​ព្រះ​អាទិត្យ​​រះ​ចំ​​កណ្តាល​​កំពូល​​ប្រាសាទ​​អង្គ​រវត្ត​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៩ កញ្ញា ២០១៦) ៖ ក្រសួងទេសចរណ៏ជូនដំណឹងជាលើកទី២ អំពី ព្រឹត្តការណ៏​អង្គរ​អច្ឆរិយៈ​ដែល​បាតុ​ភូត​ព្រះ​អាទិត្យ​រះ​ចំ​កណ្តាល​កំពូល ​ប្រាសាទ​អង្គរ​វត្ត។ក្រសួង​ទេស​ចរណ៏​បញ្ជាក់​ថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តការណ៏នេះ ក្រសួងទេសចរណ៏ នឹងរៀបចំចលប្រឡងប្រណាំងថតរួបSelfie ក្រោមប្រធានបទ Selfie​ អង្គរអច្ឆរិយៈ។

ក្រសួង ​ទេស​ចរណ៏​បញ្ជាក់ថា បាតុភូតធម្មជាតិដ៏មហស្ចារ្យនេះ តែងតែកើតមានឡើង២ដងក្នុងមួយឆ្នាំដោយលើកទី១នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា ហើយបាតុភូតនេះអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២២ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចន្លោះពីម៉ោង  ៥ព្រឹក ដល់ម៉ោង ៧ព្រឹក។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មេត្តា​រៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រម​ទាំង​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​ភ្ញៀវ​ទាំង​អស់​ឲ្យ​បាន​កាន់​តែ​ទូលំ​ ទូលាយ​ថែមទៀត ដើម្បីឲ្យព្រឹត្តិការណ៍នេះក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញដែលជាផ្នែកមួយនៃយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកប​ដោយភាពកក់ក្តៅ”៕

2

Related Articles

Back to top button
Close
Close