សមត្ថកិច្ចចាប់បក្ខពួកខ្ទើយវៀតណាម៣នាក់ដែលធ្វើទារុណកម្មលើកូនក្មេង
សារព័ត៌មាន Cambodia News/
កំពង់ចាម (០៧ ធ្នូ ២០១៦) ៖ វីដេអូដែលបង្ហោះតាមបណ្តាញសង្គម ករណីធ្វើទារុណកម្មលើក្មេងប្រុសតូចអាយុ២ឆ្នាំ ដោយជនជាតិវៀតណាមនោះ ត្រូវបានគេចែករំលែកតៗគ្នាពីម្នាក់ទៅម្នាក់យ៉ាងភ្ញាក់ផ្អើល និងក្តៅក្រហាយទៅលើជនបង្កនោះ ។
នៅទីបំផុត អង្គការCPU ទទួលរ៉ាប់រងការពារកុមាររបស់អូស្ត្រាលី បានបើកការស៊ើបអង្កេតជាបន្ទាន់ សហការជាមួយនឹងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣នាក់ (ជាបក្សពួក) យកមកសួរនាំទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីតាមរកដៃដល់ ជាជនជាតិវៀតណាមរូបនោះ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តប្រាប់ឱ្យដឹងថា តំបូងមានបណ្តាញសង្គម ត្រូវបានគេបង្ហោះពីវីដេអូសកម្មភាពធ្វើទារុណកម្មដោយជនជាតិវៀតណាមម្នាក់ ធ្វើទៅលើក្មេងប្រុសអាយុ២ឆ្នាំនៅខេត្តមណ្ឌលគិរី កាលពពីថ្ងៃទី០៥ ធ្នូ ហើយត្រូវបានប្រជាពលរដ្ឋដែលនិយមលេងហ្វេសបុកនោះ បាននាំគ្នាស៊ែរ ពីមួយទៅមួយ ពាសពេញប្រទេសកម្ពុជាតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះលី ហេង បានធ្វើទារុណកម្មមកលើក្មេងប្រុសខាងលើ ហើយថែមទាំងបានលួចយកហ្វេសបុករបស់ឈ្មោះលី ហេង ប្រើដាក់ឈ្មោះ Stefan Struik លុះមកដល់ថ្ងៃទី០៦ ធ្នូ សមត្ថកិច្ចបានឃាត់ម្ចាស់ហ្វេសបុក Stefan Struik ដែលមានឈ្មោះពិត គឺ លី ហេង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅត្រង់ចំណុចសណ្ឋាគារមេគង្គ រួមនឹងមនុស្សប្រុស២នាក់ទៀត ដែលជាអ្នកបម្រើការងារឱ្យជនជាតិហូឡង់នេះ ។
ចំពោះជនជាតិវៀតណាម ដែលជាអ្នកធ្វើទារុណលើកុមារ គឺបានរត់គេចខ្លួនចូលទៅប្រទេសវៀតណាមបាត់ហើយ ពេលនេះសមត្ថកិច្ចកំពុងតែបន្តនីតិវិធី ដោយនាំខ្លួនជនទាំង៣នាក់ដែលឃាត់នោះ បញ្ជូនតាមរថយន្តទៅកាន់ខេត្តមណ្ឌលគិរីជាម្ចាស់ករណី ។ ហើយ
វីដេអូ ដែលប្រើប្រដាប់ឆក់ធ្វើទារុណកម្មលើក្មេងប្រុសនោះ បានកើតឡើងតាំងពី២ខែមុន ទើបតែបែកធ្លាយគេបង្ហោះតាមបណ្តាញសង្គម ទើបឈានដល់ការបង្ក្រាបតែម្តង ៕