ចាប់បង្ខាំងនារីជាសង្សារធ្វើទារុណកម្មដោយយកប្រដាប់លុញក្លៀករុកក្នុងប្រដាប់ភេទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ វិច្ឆិកា ស្ថិតនៅផ្ទះជួលមួយកន្លែង មានលេខ៥ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានករណីចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ មិន តែប៉ុណ្ណោះ ថែមទាំងធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង ដោយបុរសបង្កនោះត្រូវគេស្គាល់ថា ជាកីឡាករប្រដាល់ម្ចាស់ខ្សែ ក្រវាត់ «គោជល់» ។
ប្រភពឱ្យដឹងថា ជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ មានឈ្មោះកន ចន្ថា អាយុ២៥ឆ្នាំ ជាកីឡាករប្រដាល់ខ្សែក្រវ៉ាត់ «គោជល់» ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាអ្នកលក់ខោអាវនៅកោះពេជ្រ ។
បើតាមឲ្យដឹងពីនារីរងគ្រោះ នាងនិងជនសង្ស័យ ទើបស្គាល់និងស្រឡាញ់គ្នាជាសង្សារ រយៈ ពេល២ខែមកហើយ ដោយនាងបានមករួមរស់ជាមួយគ្នានៅក្នុងផ្ទះជួលនោះ ។ ក៏ប៉ុន្តែមួយរយៈក្រោយនេះ ពួកនាងមានជម្លោះគ្នារហូតដល់បុរសនោះ បានចាប់បង្ខាំងនាងនាងមិនឱ្យចេញទៅណាទេ ។
នាងបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានចាប់វាយនាងឱ្យរងរបួស ហើយយកកាំបិតប៉័ងតោមកគំរាមអារ.កនាង និងចាប់ហែកអាវហែកខោ ដោយយកទូរស័ព្ទមកថតវីដេអូទៀតផង ហើយមិនអស់ចិត្តបានធ្វើទារុណកម្មផ្លូវភេទ ដោយយកប្រដាប់លុញក្លៀកមករុកក្នុងប្រដាប់ភេទនាងមុនពេលរួមភេទ។
បន្ទាប់មក ខណៈជននេះដើរចូលក្នុងបន្ទប់ទឹក នាងឃើញឱកាសហុចឱ្យ នាងក៏រត់ចេញពីក្នុងផ្ទះបាន ស្រែកហៅអ្នកភូមិជួយនាង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍នៅផ្ទះកើតហេតុ ដោយចាប់ជននេះបានភ្លាមៗតែម្តង៕