ប៉ូ​លី​ស​​ថៃ​អះ​អាង​​ថា ​ជន​ជាតិ​​ថៃ​​មាន​​ទំនាក់​ទំនង​​ជា​មួយ​​ក្រុម​I​S

សារព័ត៌មាន​​ Cambodia News/

ថៃ​ (២៣ វិច្ឆិកា ២០១៦) ៖ កាលពី​ថ្ងៃ​អង្គារ នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​របាយការណ៍​មួយ​ពី​ប៉ូ​លី​ស​អូស្ត្រាលី​អំពី​ជនជាតិ​ថៃ​មួយ​ចំនួន​ដែល​តាម​សេចក្តី​រាយ​កាណ៍​ថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មជន​រដ្ឋ​អ៊ី​ស្លា​ម​(​ក្រុម​IS)​។

ប៉ូ​លី​ស​ថៃ​បាន​អះអាង​ជា​លើក​ទី​មួយ​ថា ជនជាតិ​ថៃ​មួយ​ចំនួន​ដែល​ភាគច្រើន​នៅ​តំបន់​ភាគ​ខាងត្បូង មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​IS​និង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​នេះ ។

ការ​ប្រកាស​ដោយ​ប៉ូ​លី​ស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូ​លី​ស​អូស្ត្រាលី​បាន​ជូនដំណឹង​ដល់​ក្រុម​អាជ្ញាធរ​ថៃ ថា ជនជាតិ​ថៃ​ជា​ច្រើន​ក្រុម​បាន​កំពុង​ផ្តល់​ការ​គាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ​ដល់​ក្រុម​IS​។

ប៉ូ​លី​ស​អូស្ត្រាលី​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជាង​១០០.០០០​នាក់​មក​ពី​ប្រទេស​ថៃ បាន​ធ្វើ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​ក្រុម​IS អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​។

អនុប្រធាន​ប៉ូ​លី​ស​ជាតិ​ថៃ លោក Srivara Ransibrahmanakul  បាន​និយាយ​ថា ដំណឹង​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ប៉ូ​លី​ស​អូស្ត្រាលី​នេះ គឺជា​ផ្នែក​នៃ​ការ​ស៊ើបអង្កេត​មួយ ដែល​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ជនជាតិ​ថៃ​មួយ​ចំនួន​ជាមួយ​ក្រុម​IS​។

ក្រុម​អាជ្ញាធរ​ថៃ​តែងតែបាន​បដិសេធ​ការ​ទាក់ទង​ណាមួយ​រវាង​ជនជាតិ​ថៃ​និង​ក្រុម​IS​។ ប៉ុន្តែ ការ​អះអាង​កាលពី​ថ្ងៃ​អង្គារ​អំពី​ការ​ជាប់​ទាក់ទង​រវាង​ជនជាតិ​ថៃ​ភាគ​ខាងត្បូង​និង​ក្រុម​IS​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកជំនាញ​សន្តិសុខ​នៅ​ទីក្រុង​បាងកក​មានការ​ភ្ញាក់ផ្អើល​៕

2

 

Related Articles

Back to top button
Close
Close