សម្តេច ហ៊ុន សែន ៖ រដ្ឋសភាដំណើរការប្រជុំប្រកបដោយការទទួលខុសត្រូវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ វិច្ឆិកា ២០១៦) ៖លើប្រព័ន្ធ Facebook របស់សម្តេចនាយករដ្ឋមន្ត្រីព្រឹកនេះ បានបង្ហាញនូវសុទិដ្ឋិនិយម ទាក់ទងកិច្ចប្រជុំសភាព្រឹកនេះ ដោយមានការចូលរួមពីតំណាងរាស្ត្រ CNRP។
សម្តេច ហ៊ុន សែន សរសេរថា « រដ្ឋសភាដំណើរការប្រជុំប្រកបដោយការទទួលខុសត្រូវ ទាក់ទងដល់ច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
ប៉ុន្តែសម្តេចបានបន្តថា សម្រាប់ខ្ញុំប្រហែលជាមិនបាននៅបន្តការប្រជុំរហូតដល់ចប់នោះទេ ព្រោះត្រូវចេញទៅខេត្តសៀមរាប នារសៀលនេះ ដើម្បីទទួលនាយករដ្ឋមន្ត្រី ឡាវ និងវៀតណាម ។ សម្រាប់ការប្រជុំរវាងកម្ពុជា-ឡាវ-វៀតណាម អំពីតំបន់ត្រីកោណអភិវឌ្ឃន៍ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំ៕