ខួប​៦ឆ្នាំ​នៃ​ការ​​​ស្លាប់​លើ​ស្ពាន​ពេជ្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២២​ វិច្ឆិកា ខាង​មុខនេះ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ សាលារាជធានីភ្នំពេញនឹងរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូន វិញ្ញាណក្ខន្ធជនរងគ្រោះ ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១០ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ​​។

យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី១៧ ខែវិច្ឆកា បានអោយដឹងថា ពិធីនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ០៧៖០០ នឹង​មាន​កា​ចូលរួមពីសំណាក់ ឯកឧត្តមប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ។ ពិធីសូត្រម ន្ត បង្សុកូល នេះនឹងមានការរាប់បាត្រ និង​ប្រគេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​ចំនួន​១០៨អង្គ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មាន​ឧបទ្ទវ​ហេតុ​រត់​ជាន់​គ្នា​នៅ​លើស្ពានពេជ្រនៃតំបន់កោះពេជ្រដែលបណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ៣៤៩នាក់ ស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់ ទៀតបានរងរបួស។ ក្រោយកើតហេតមិនប៉ុន្មានខែផង ស្ពានពេជ្រនៅក្នុងទីក្រុង កោះនោះក៏ត្រូវបានគេរុះចោលផងដែរ៕

7

 

Related Articles

Back to top button
Close
Close