ចាប់ពីថ្ងៃ10ដល់16 វិច្ឆិកា ភ្លៀងធ្លាក់តិចតួច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ វិច្ឆិកា ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់១៦ វិច្ឆិកា ឱ្យដឹងថា ខ្យល់មូសុងឦសាននឹងចាប់ផ្ដើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីចុងសប្ដាហ៍ទី២ នៃខែវិច្ឆិកានេះតទៅ ដែលរដូវរំហើយនឹងចូលមកដល់ នៅក្នុងសប្ដាហ៍ទី៣ នៃខែនេះ ។
ការប្រកាសពីស្ថានភាពនៃការព្យាករណ៍អាកាសធាតុ បានបង្ហាញថា ភ្លៀងចាប់ផ្ដើមខ្សោយហើយ បន្ទាប់ពីការធ្លាក់ច្រើន កាលពីពាក់កណ្ដាលខែកន្លងមក ។
ខាងក្រោមនេះ គឺជាការផ្សាយស្ដីពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ វិច្ឆិកា ដែលប្រកាសដោយក្រសួងធនធានទឹក និងឧតុនុយម ចុះថ្ងៃទី១០វិច្ឆិកា ៕