ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​​​ពីប​ទ​​ចាប់​​រំ​លោភ​ក្មេង​ស្រី​​អាយុ​​៤​​ឆ្នាំ​​

សារព័ត៌មាន​ Cambodia News/

កណ្តាល (០៨ វិច្ឆិកា ២០១៦) ​៖ ​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើទាល ចាប់​ឃាត់ខ្លួន​ដោយមាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា បាន​ចាប់រំលោភ​ចៅស្រី​របស់គាត់​អាយុ​០៤​ឆ្នាំ​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​៤៩​នាទី នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

ជនសង្ស័យ​មានឈ្មោះ ផន អាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​០៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​(​ជិត​ផ្ទះ​ជនសង្ស័យ​) ។​

លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឈើទាល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ម្តាយ​ជនរងគ្រោះ​បាន​ទុក​កូន​ឲ្យ​ជីដូន​មើលថែ​ដោយ​ខ្លួន​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ឯ​ភ្នំពេញ ។ ចំណែក​ជីដូន​បាន​ទៅ​បង្រៀន​សិស្ស​នៅ​សាលារៀន​ទុក​ចៅ​ឲ្យ​នៅផ្ទះ​ជាមួយ​មីង​ពេល​ជីដូន​ត្រឡប់មក​ដល់ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ចៅ​ដេក​អស់កំលាំង​ខុសពី​ធម្មតា​​ជីដូន​​បាន​​សួរ​ចៅស្រី​ថា អ្នកណា​ធ្វើ​អី​ចៅ ​ជនរងគ្រោះ​ឆ្លើយថា​ប៉ា​បង​លីន​(​ជនសង្ស័យ​មានឈ្មោះ​ខាងលើ​)​ជា​អ្នក​ចាប់រំលោភ​។​

​លោកនាយ​ប៉ុស្តិ​បាន​បន្តទៀតថា​ក្រោយពី​បានដឹង​ពណ៍​មាន​នេះ​ភ្លាម​ជីដូន​និង​ម្តាយ​គ្មេងរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅវេលា​ម៉ោង​២២​និ​៤៩​នាទី​ថ្ងៃខែ​ដដែល​អោយជួយ​អន្តរាគមន៍​។

ពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ សុខ ម៉ា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ម្តាយ​ជនរងគ្រោះ​) មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​កើត​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១៥ និង​៤០​នាទី​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​រួច​កំលាំង​ប៉ុស្តិនគរបាល​ឈើទាល​​បាន​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​មិនបាន​សារភាពថា ខ្លួន​ជា​អ្នកប្រព្រឹត្ត​ទេ​។ បច្ចុប្បន្ន​ជនសង្ស័យ​បា​នប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

1

Related Articles

Back to top button
Close
Close