ក្រសួងសុខាភិបាលនឹងចាត់វិធានការមន្ទីរពេទ្យរដ្ឋ ដែលរង់ចាំលុយមុនព្យាបាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ វិច្ឆិកា ២០១៦) ៖ ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាក្រសួងនឹងចាត់វិធានការចំពោះមន្ទីរពេទ្យរដ្ឋណាដែលបានយកលុយពីប្រជា ពលរដ្ឋ ហើយមិនព្យាបាល ឬរង់ចាំលុយមុនពេលព្យាបាល ដោយតម្រូវឲ្យគិតសុខភាពប្រជាពលរដ្ឋជារឿងសំខាន់។
ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ពេលចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាសម័យប្រជុំលើកទី៩ នីតិកាលទី៣ កាលពីព្រឹកម្សិលមិញ។
បន្ថែមពីលើនេះ ឯកឧត្ដមវេជ្ជបណ្ឌិត បានណែនាំឲ្យប្រជាពលរដ្ឋប្រាប់ឈ្មោះមន្ត្រីពេទ្យ និងមន្ទីរពេទ្យរដ្ឋដែលយកលុយផងដែរ ដើម្បីមានវិធានការកែលំអបន្ទាន់៕