សម្តេចតេជោ ៖ ៣៤ឆ្នាំទៀត កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់
សារព័ត៌មាន Cambodia News/
កណ្តាល (០១ វិច្ឆិកា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គោលដៅកម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះ ឯកម្ពុជានៅរក្សាបានកំណើនសេដ្ឋកិច្ចថេរ (៧%) និងអតិផរណា (៣%) ។ បច្ចុប្បន្ននេះគឺប្រទេសកម្ពុជាកំពុងឈានចញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ។
គោលដៅកម្ពុជានៅឆ្នាំ ២០៣០ គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ជាប្រទេសដែលប្រាក់ចំណូលកម្រិតខ្ពស់ ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីគោលដៅរបស់កម្ពុជាខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៦ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្ដាល ៕