អ៊ីនធឺណិតអាចប្រឈមនឹងការគ្មានកូន

យោងតាមរបាយការណ៍សិក្សាថ្មីមួយបានបង្ហាញថា រលកសញ្ញា WiFi ពីកុំព្យូទ័រ​របស់​អ្នក អាចប៉ះពាល់ដល់មេជីវិតរបស់អ្នកបាន។

ក្រុមអ្នកស្រាវជ្រាវបានយកទឹកកាមបុរស ២៩នាក់ មកធ្វើការពិសោធន៍ ហើយទឹក​កាម​ទាំង​នោះត្រូវបានដាក់នៅក្រោមរលកសញ្ញា WiFi ដែលតភ្ជាប់ទៅនឹងកុំព្យូទ័រ។

បន្ទាប់ពីតាមដាន រយៈពេល ៤ម៉ោង គេសង្កេតឃើញថា មួយភាគបួននៃមេជីវិត លែង​ធ្វើ​ចលនា ហើយ ៩ភាគរយផ្សេងទៀតបានបង្ហាញថា រងការបំផ្លាញ DNA។

នេះមិនមែនជាការសិក្សាលើកដំបូងទេ ដែលមានការសិក្សាពាក់ព័ន្ធនឹងការប្រើប្រាស់​កុំព្យូទ័រ​នេះ។ ការសិក្សាមួយផ្សេងទៀត ដោយសាកលវិទ្យាល័យញូវយ៉ក បានរក​ឃើញ​ថា កម្ដៅកុំព្យូទ័រអាចកើនឡើងដល់ ១០៤ Fahrenheit (ប្រហែល ៤០ អង្សាសេ) អាច​ធ្វើ​ឲ្យកម្ដៅនៅក្នុងអង្គជាតបុរសកើនដល់ជិត ៦៦ Fahrenheit (១៩អង្សាសេ)។
ការសិក្សារបស់ក្រុម European Fertility បានបង្ហាញថា ការកើនឡើងកម្ដៅត្រឹម ៣៣ Fahrenheit (០,៥ អង្សារសេ) ក្នុងអង្គជាតអាចកាត់បន្ថយចំនួនមេជីវិតរហូតដល់ជិត ៤០%។ ចុះទម្រាំដល់ ១០៤ Fahrenheit (១៨អង្សាសេ) វិញនោះតើបំផ្លាញប៉ុណ្ណា?។ ដោយ​យោងតាមការសិក្សានេះ គេអាចទាញការសន្និដ្ឋានថា បុរសដែល​មាន​ទំនាក់​ទំនង​ច្រើន នឹងប្រព័ន្ធអ៊ីនធឺណិតអាចប្រឈមការអត់កូនច្រើនជាងបុរសធម្មតា៕

Related Articles

Back to top button
Close
Close