សម្តេចតេជោ នឹងទៅចូលរួមកិច្ចប្រជុំCLMV នៅព្រឹកថ្ងៃស្អែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ តុលា ២០១៦) ៖ នៅវេលាម៉ោង៨ព្រឹកស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំគណៈប្រតិភូជាន់ខ្ពស់ និង អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) លើកទី៨ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន ស៊ុន ហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ និងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីតំបន់មេគង្គ នឹងប្រព្រឹត្តទៅពីថ្ងៃ ២៤-២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
គណៈប្រតិភូអមដំណើរ រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិករដ្ឋាភិបាលកម្ពុជាដទៃទៀត
កិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ នឹងធ្វើការពិភាក្សាលើប្រធានបទ “ ចាប់យកឱកាស កសាងអនាគត”៕