លោក​តា-លោកយាយ​ ​ជាប់លើ​ចុង​ឈើ ត្រូវ​បាន​សង្គ្រោះ​

សារព័ត៌មាន​ Cambodia News/

កំពង់ស្ពឺ (១៨ តុលា ២០១៦) ៖ ​ជំនន់​​ទឹកភ្លៀង​​​ហូរ​ធ្លាក់​ពី​ស្ទឹង​ព្រែក​​ត្នោត បាន​ជន់​ឡើង​ពេញ​ប្រៀប​មាត់​ស្ទឹង ​ក្នុង​នោះ​ប្រជា​ពល​រដ្ឋ​​ដែល​មាន​លំនៅ​ដ្ឋា​ន​លើ​កោះ​មួយ​​ក្នុង​ស្ទឹង​ ស្ថិត​ក្នុងភូមិ​តាំង​ស្រឹង​ ឃុំ​ស​ង្លែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ដែល​ជាប់​នៅ​លើ​កោះ​នោះ​ ធ្វើ​ឱ្យ​សាច់ញាតិ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​អាយុជីវិត​យ៉ាង​ខ្លាំង​ ​​។

​ក្រោយ​ទទួល​សេចក្តីរាយការណ៍​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ តុលា​ ​ថា​ ស្ថិតនៅ​ចំណុច​ខាងលើ​ មាន​ប្រជាពលរដ្ឋ​២​នាក់​ប្តី​-ប្រ​ព​ន្ធ ​បាន​ជាប់​នៅ​លើ​កោះ​ ​ខណៈ​ជំនន់​​ទឹកភ្លៀង​​​ហក់​ឡើង​យ៉ាង​គំហុក និង​ធ្វើ​​ឱ្យ​​ពួក​គាត់ ​មិន​អាច​​ឆ្លង​ទៅ​ណា​​រួច​ បាន​​នាំ​គ្នា​ឡើង​ទៅ​លើ​ចុងឈើ​ (​ចុង​ភ្ញៀវ​) ​ដើម្បី​គេច​ពី​ការ​ហូរ​ជន់​របស់​ទឹក ​។​

តែទោះបីជា​បែប​នេះ​ក្តី​ អ្នក​ទាំង​២​នោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ​បន្ទាប់​ពី​សមត្ថ កិច្ច​នគរបាល ចុះអន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេល​ ។

ជន​រង​គ្រោះទាំង២​នាក់​ប្តី-ប្រពន្ធ​ ដែល​នៅ​ជាប់​​លើ​កោះ​ស្ទឹង​ក្នុងភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ មានឈ្មោះ​តា​ឡូញ​ អាយុ​៨៨​ឆ្នាំ​ និង​យាយ​បឿន​ អាយុ​៥៨​ឆ្នាំ​ បាន​រួច​ផុត​​ពី​គ្រោះថ្នាក់​​​ហើយ​៕

1

 

 

 

Related Articles

Back to top button
Close
Close