តំបន់​​ទំ​នាប​​កណ្ដាល ​និង​​ខ្ពង់​រាប ​ប្រឈម​​នឹង​​ជំនន់​​ទឹក​ភ្លៀង​​ខ្ពស់​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ តុលា ២០១៦) ​៖ តាម​ការផ្សព្វផ្សាយរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​សប្ដាហ៍​នេះ បណ្ដា​រាជធានី​-​ខេត្ត ដែល​ស្ថិតនៅក្នុង​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់ជាង​ពេលកន្លងមក​។ ​

បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា​៖
– ព្យុះ​ទី​១៩ ឈ្មោះ AERE នឹង​ចុះខ្សោយ​មកជា​សម្ពាធ​ទាប និង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគ​ខាងកើត​កោះ​ហៃណាំ​។ សម្ពាធ​ទាប​នេះ មាន​ឥទ្ធិពល​ខ្លាំង​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ព្រះរាជាណាចក្រ​កម្ពុជា (​ពេញ​មួយ​សប្ដាហ៍​ទី​២ នៃ​ខែតុលា​នេះ​)​។​
– ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​ចុះមក​ភាគខាងត្បូង​ប្រទេស​កម្ពុជា និង​កំពុង​បង្កើត​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា និង​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​។​

​ការផ្សព្វផ្សាយ​របស់​ក្រសួង​ ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា បាតុភូតធម្មជាតិ​ទាំង​២​ខាងលើនេះ នឹង​បង្ក​ឲ្យ​បាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​កាន់តែច្រើន​ក្នុង​ក្របខណ្ឌ​ ទូទាំងប្រទេស ពិសេស​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្ដាល ចាប់ពី​ថ្ងៃទី​១២-១៦ ខែតុលា ឆ្នាំ​២០១៦៕

2 2

Related Articles

Back to top button
Close
Close