សម្ដេចតេជោ ៖ កំណែទម្រង់ក្នុងវិស័យអប់រំកាន់តែស៊ីជម្រៅ ធ្វើឲ្យសិស្សយកចិត្តទុកដាក់សិក្សា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ តុលា ២០១៦) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាកំណែងទម្រង់វិស័យអប់រំកាន់តែស៊ីជម្រៅ កាន់តែធ្វើឲ្យមនុស្សយកចិត្តទុកដាក់លើការសិក្សា។
ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ថា ស្របពេលដែលប្រទេសកម្ពុជាមានសន្ដិភាពពេញលេញប្រជាពលរដ្ឋមានជីវភាពធូរធារ ជាមួយគ្នានោះ វិស័យអប់រំកាន់តែមានតួនាទីសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កិច្ចការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចបានមានប្រសាសន៍ថា “…កំណែទម្រង់វិស័យអប់រំកាន់តែស៊ីជម្រៅកាន់តែបង្កើតឲ្យមនុស្សយកចិត្តទុកដាក់លើការសិក្សា…វិធានការជាច្រើនដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាន់យក គឺជាជំហានដែលនាំឆ្ពោះទៅរក វិស័យអប់រំមួយកាន់តែប្រសើរ កាន់តែមានគុណភាព ហើយវានឹងបម្រើទៅឲ្យការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា…”៕