រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើវៀតណាមជួយបណ្ដុះបណ្ដាលសារព័ត៌មានដល់មន្ត្រីក្រសួង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កញ្ញា ២០១៦ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍នៃប្រទេសវៀតណាម អោយជួយបណ្ដុះបណ្ដាលសារព័ត៌មានដល់មន្ត្រីក្រសួងព័ត៌មានកម្ពុជាបន្ថែមទៀត។
ឯកឧត្ដមស្នើយ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើផែន ការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាននិងសារគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលព្រះវិហារនៃក្រសួងព័ត៌មាន។
ឯកឧត្ដមថ្លែងបន្តថា ប្រទេសវៀតណាមនៅជិតប្រទេសកម្ពុជាដូចនេះមានការ ស្រួលក្នុងការបញ្ជូនមន្ត្រីទៅសិក្សាជំនាញបន្ថែមទៀត។ ឯកឧត្ដមបន្ថែមថា ការបញ្ជូនទៅសិក្សាជំនាញនេះ គឺដើម្បីបម្រើការជំនួសមន្ត្រីដែលចូលនីវត្ត។
ឯកឧត្ដមបញ្ជាក់ ក្រសួងព័ត៌មានមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាននៃ ប្រទេសវៀតណាមលើវិស័យព័ត៌មានជាយូរណាស់មកហើយ និងបន្តកិច្ចសហប្រតិបត្តិការបន្តទៀត៕