​ក្រសួង​​អប់រំ ​សម្រេច​​ពន្យា​រ​ពេល​​ប្រឡង​​ជ្រើស​រើស​​គ្រូ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៣ កញ្ញា ២០១៦) ៖ នៅ​ក្នុង​លិខិត​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង អប់រំ យុវជន និង កីឡា នាថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០១៦ ​ក្រសួងអប់រំ បាន​សម្រេច​ពន្យា​រ​ពេល​ប្រឡង​ជ្រើស​រើស​គ្រូ​បង្រៀន​កម្រិត​មូល​ដ្ឋាន​ សម្រាប់​បង្រៀន​នៅ​តាម​អនុវិទ្យា​ល័យ​នានា។

សម័យប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន សម្រាប់​បង្រៀន​នៅ​តាមអនុវិទ្យាល័យ នេះ នឹងត្រូវពន្យារពេលចាប់ពីថ្ងៃទី ២៨ តុលា រហូតដល់ថ្ងៃ ០៤ វិច្ឆិកា។ សម័យប្រឡងពិតប្រាកដគឺ ត្រូវរៀបចំធ្វើនៅថ្ងៃ ០៤ វិច្ឆិកា ឆ្នាំ ២០១៦ តែម្ដង។

ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យវិញ ក៏ត្រូវពន្យារពីថ្ងៃ ២៦ កញ្ញា ​ទៅដល់ថ្ងៃទី ០៤ តុលា ផងដែរ៕

2

 

Related Articles

Back to top button
Close
Close