ស្លាប់ម្នាក់​ និង​ ១១​នាក់​​ទៀត​​រង​​របួស​​ក្នុង​​ការ​​វាយ​​ប្រហារ​​​បំផ្ទុះ​​គ្រាប់​បែក​​លើ​​រ​ថយន្ត​​នៅ​​ទី​ក្រុង​​ហ្សា​ឡេ​

សារព័ត៌មាន​ Cambodia News/

លីបង់ (០១ កញ្ញា ២០១៦) ៖ យោងតាមមន្ត្រីកកាបាទក្រហមរបស់ប្រទេសលីបង់ឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកទំនិញមួយគ្រឿងក្នុងទីក្រុងហ្សាឡេ ក្នុង​តំបន់​ជ្រលង​ភ្នំ​បេការ​បស់​ប្រទេសលីបង់កាលពីថ្ងៃពុធ សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង ១១នាក់ផ្សេងទៀតរងរបួស។

ប្រភពដដែលបន្តថា ការផ្ទុះនេះបានកើតឡើងនៅរង្វង់មូលមួយក្បែរទីក្រុងហ្សាឡេ ដោយមិនបានដឹងជាមុនឡើយ។ ចំណែក​សារព័ត៌​មាន​ក្នុង​ស្រុក​បាន​រាយកា​រណ៍​ថា មនុស្សម្នាក់ដែលបានស្លាប់ជាស្ត្រី ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលំអិតបន្ថែមទៀតទេ។ ក្រោយការវាយប្រហារភ្លាមៗ មិន​មាន​ក្រុម​ណា​មួយ​អះអាង​ទទួល​ខុស​ត្រូវទេ៕

8

 

Related Articles

Back to top button
Close
Close