ចិនផ្តោតគោលដៅលើការបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត
សារព័ត៌មាន Cambodia News/
ចិន (២៣ កញញា ២០១៦) ៖ ការឆបោកតាមបណ្តាញទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតមានការកើនឡើងក្នុងប៉ុន្មានឆ្នាំនេះ ជាហេតុនាំឱ្យមានការខាតបង់ខាងហិរញ្ញវត្ថុយ៉ាងច្រើនទាំងចំពោះ ក្រុមហ៊ុន និងបុគ្គល។
ដើម្បីកម្ចាត់ការកើនឡើងបទល្មើសទាំងនេះ ការិយាល័យសន្តិសុខក្រុងប៉េកាងបានចាប់ផ្តើមកសាងមជ្ឈមណ្ឌលស៊ើបអង្កេត តែមួយគត់របស់ប្រទេសដើម្បីទុកសម្រាប់តែដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម តាមទូរគមនាគមន៍ និងអ៊ីនធឺណេតកាលពីខែមករាឆ្នាំនេះ។
តាំងពីខែមករាមក មជ្ឈមណ្ឌលនេះបានបិទគណនីចំនួនជាង ៤០០.០០០ ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌ បង្កទ្រព្យសម្បត្តិចំនួនជិត ១៦៥ លានដុល្លារ និងបិទលេខទូរស័ព្ទចំនួន ១៣០.០០០ ខ្សែ៕