ធនាគារជាតិ ប្រកាសប្តូរប្រាក់រៀល ចាស់ ទក់ រហែក​​

សារព័ត៌មាន​​ Cambodia News//

ភ្នំ​ពេញ (២២ កញ្ញា ២០១៦) ៖ កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសអំពី “យុទ្ធនាការស្រឡាញ់ប្រាក់រៀល” ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូបឲ្យប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន។

នៅ​ក្នុង​យុទ្ធនាការនេះ នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងមានក្រដាសប្រាក់រៀល ចាស់ ទក់ ឬ រហែក ឲ្យមកប្តូរយកក្រដាសប្រាក់ថ្មីពីធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០ នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) របស់ធនាការនៃកម្ពុជា ជារៀងរាល់ថ្ងៃធ្វើការ៕

8
5

Related Articles

Back to top button
Close
Close