សម្តេចតេជោ ជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ទូទាំងប្រទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ២១ កញ្ញា ២០១៦) ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA ឆ្នាំ២០១៦ ទាំងអស់ចំនួន ៤០៥នាក់នៅវិមានសន្តិភាព។
នៅក្នុងឱកាសឡើងមកសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រី នាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យអាណាព្យាបាលរួមទាំងនាយកសាលារបស់សិស្សដែលជាប់និទ្ទេសA ឡើងមកជាមួយផងដែរ ដោយសារការចំណាយផ្សេងទៀតអាជ្ញាធរថ្នាក់ខេត្តនិងក្រសួងអប់រំ យុវជន និងកីឡាជាអ្នករ៉ាប់រង៕