អភិ​បាល​រាជ​ធានី​ភ្នំពេញ​ថ្មី​ នឹង​ប្រកាសតែ​ងតាំ​ងនៅថ្ងៃ​ទី​០៣ ​ខែឧសភា

Cambodia News

ភ្នំពេញ ៖ ​យោងតាម​ប្រភពព័ត៌មានជាផ្លូវ ការមួយពីសាលារាជធានីភ្នំពេញនារសៀល ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹង​ថា ពិធី​ប្រកាស តែងតាំងជាផ្លូវ ការអភិបាល រាជ​ធានី​ភ្នំពេញ​ថ្មីនឹងត្រូវធ្វើ ឡើង នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ ស្ថិតក្រោម អធិប​តី​ភាព​លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ ដឹក​នាំ​ក្រសួង​មហាផ្ទៃ សាលា​រាជ​ធានីភ្នំ ពេញ និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផ្សេង ទៀត ។

​ប្រភព ព័ត៌មានខាងលើបាន ថ្លែងឱ្យដឹងថា លោក ប៉ា សុជាតិវង្ស បច្ចុប្បន្នជាអភិបាលរងរាជ ធានី​ភ្នំពេញ នឹងត្រូវបានប្រកាសតែងតាំង ជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួស លោក កែប ជុតិមា ដែល​​ត្រូវចូលនិវត្ដ ហើយឈរ ឈ្មោះជាតំណាងរាស្ដ្រ មណ្ឌលភ្នំពេញ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្លាស់ប្ដូរអភិបាលរាជធានីខេត្ដ ចំនួន ១០ ក្នុងនោះរួមមាន រាជធានីភ្នំពេញ  ខេត្ដ​កំពង់​ចាម ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ធំ ខេត្ដបន្ទាយមានជ័យ ខេត្ដកណ្ដាល ខេត្ដ ឧត្ដរមានជ័យ ខេត្ដមណ្ឌលគិរី និងខេត្ដស្ទឹង ត្រែង ៕

លោក ប៉ា សុជាតិវង្ស បច្ចុប្បន្នជាអភិបាលរងរាជ ធានីភ្នំពេញ នឹងត្រូវបានប្រកាសតែងតាំង ជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួស លោក កែប ជុតិមា ។
លោក ប៉ា សុជាតិវង្ស បច្ចុប្បន្នជាអភិបាលរងរាជ ធានីភ្នំពេញ នឹងត្រូវបានប្រកាសតែងតាំង ជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួស លោក កែប ជុតិមា ។

Related Articles

Back to top button
Close
Close