សម្តេចតេជោ ឆ្លៀតជួបសំណេះសំណាល ជាមួយយុវសិស្សនិទ្ទេស”A”នៅខេត្តមណ្ឌលគីរី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កញ្ញា ២០១៦) ៖ កាលពីថ្ងៃទី១៤ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៊ីវ ស្រីលីន សិស្សជ័យលាភីដែលប្រឡងជាប់និន្ទេស “A” ម្នាក់ក្នុងឆ្នាំ ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ក្នុងខេត្តមណ្ឌលគីរី ។
យុវតី អ៊ីវ ស្រីលីន ក្លាយជាយុវសិស្សនិន្ទេស “A” ដំបូងនៅឆ្នាំនេះ នៅក្នុងចំណោមយុវសិស្សប្រឡងជាប់ និន្ទេស “A” ទូទាំងប្រទស ៤០៥ នាក់ ដែលបានជួបជាមួយនឹងសម្តេចតេជោ ។
តាមការគ្រោងទុកយុវសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស “A” ទាំងអស់ក្នុងឆ្នាំ២០១៦នេះ នឹងត្រូវជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ ២១ ខែ កញ្ញា ២០១៦នៅម៉ោង៨:៣០ព្រឹក នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕