ក្រសួងមហាផ្ទៃ ថ្កោលទោស​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខណ្ឌ​ចំការមន​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (០៧ កញ្ញា ២០១៦) ៖ ​អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រកាសព័ត៌មាននៅ​ថ្ងៃ​ទី​០៧ កញ្ញា នេះ​ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៩ និង​៣០​នាទី នៅ​លើ​ដង​វិថី​លេខ​ ១៦៣ ក្នុង​សង្កាត់​បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកើតមានករណីផ្ទុះគ្រាប់បែកដៃមួយគ្រាប់ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស ​ស្រី រង​របួស​ធ្ងន់–ស្រាលចំនួន ០៤នាក់ និងបង្កការខូចខាតដល់រថយន្តចំនួន ០៤គ្រឿង ព្រម​ទាំង​សម្ភារៈ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​មួយ​ចំនួន​ទៀត។

​ទាក់ទិននិងករណីនេះក្រសួងមហាផ្ទៃមានការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ហើយបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នេះ។

ក្រសួងមហាផ្ទៃបានចាត់ទុកថា ទង្វើនេះ ទោះក្នុងហេតុផលណាក៏ដោយ ការបំផ្ទុះនេះ មានចេតនាធ្វើឲ្យសាធារណមតិជាតិ–អន្តរជាតិ មាន​ការ​យល់​ច្រឡំ​ចំពោះ​សភាពការណ៍សន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលកំពុងតែរក្សាបាននូវប្រក្រតីភាព និងស្ថេរភាពយ៉ាងល្អប្រសើរ។

ទន្ទឹមនេះសមត្ថកិច្ចបាននិងកំពុងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បី​ស្វែង​រក​ជន​ល្មើស​បញ្ជូន​ទៅ​តុលាកា​រ​ធ្វើ​កា​រ​ផ្ដន្ទា​ទោ​ស​តាម​ផ្លូវ​ច្បាប់​ជាធរមាន៕

Capture1

Related Articles

Back to top button
Close
Close