ថ្ងៃទី​២៣ ខែកញ្ញា ខាង​មុខនេះ នឹង​​មាន​​បាតុ​ភូត​ធម្មជាតិ​​ដ៏​​អច្ឆរិយៈ ​ថ្ងៃ​​រះ​​ចំ​​កណ្តាល​​កំពូល​ប្រាសាទ​អង្គ​រ​វត្ត​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (០៦ កញ្ញា ២០១៦) ៖ ក្រសួងទេសចរណ៍ បានប្រកាស​ប្រាប់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ថា នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ​​នឹងមាន​បាតុភូតធម្មជាតិ​ដ៏​អច្ឆរិយៈ ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។​

តាម​សេចក្តីជូនដំណឹង របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​៥ ខែកញ្ញា​ថា នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ចន្លោះ​វេលា​ម៉ោង ៤ ទៅ​ម៉ោង ៦ ព្រឹក ខាងមុខនេះ នឹងមាន​បាតុភូតធម្មជាតិ ដ៏​អច្ឆរិយៈ​មួយ​កើតឡើង នៅ​តំបន់​សៀមរាប​អង្គរ ដោយ​សុរិយា នឹង​រះ​ឡើង​ចំ​កណ្តាល ពីលើ​កំពូល​ប្រាសាទអង្គរវត្ត ដែល​នេះ​ជា​បាតុភូតធម្មជាតិ ដ៏​មហស្ចារ្យ កម្រ​មាន​។​
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូម​អំពាវនាវ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ការី​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ មេត្តា​ចូលរួម​ទស្សនា និង​ផ្តិត​យក​ទិដ្ឋភាព ដ៏​ជាទី​គយគន់​នេះ ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ចែករំលែក​ព័ត៌មាន គោលដៅ​ទេសចរណ៍​កម្ពុជា ព្រះរាជា​ណា​ចក​ក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ ទៅកាន់​ពិភពលោក តាម​គ្រប់​មធ្យោបាយ ផ្សព្វផ្សាយ​៕
2

Related Articles

Back to top button
Close
Close