វ៉ាន់ នីឡា បង្ហោះវីដេអូថ្មី ក្រោយពីអតីតសង្សារ ត្រូវបានចោទប្រកាន់ ពីរបទល្មើស (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កញ្ញា ២០១៦) ៖ ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record ចំនួនពីរបទល្មើស ដូចជា បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា រួចមក កញ្ញា វ៉ាន់ នីឡា ក៏ហាក់ដូចជា ធូរស្រាលក្នុងចិត្ដបន្ដិចផងដែរ។
នេះបើតាមសារ និងវីដេអូដែលកញ្ញាទើបតែបង្ហោះឡើងមុននេះបន្ដិចពី បណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ផ្ទាល់បានឲ្យដឹងថា << ឥលូវនេះតុលាការបានធ្វើការចោទប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាងខ្ញំុគឺលោក គុយសទ្ធិសក្តិ ពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត នឹងការប្រើហិង្សារដោយចេតនា .
យ៉ាងណាមិញយើងទាំងអស់គ្នា និងរងចាំមើលនៅចំណាត់ការបន្ទាប់របស់តុលាការ .
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញំុសូមអគុណយ៉ាងជ្រាលជ្រៅ ចំពោះការអាណិតស្រលាញ់លើកទឹកចិត្តចំពោះបងប្អូន ពុក ម៉ែ អ៊ំុ ពូ មីង និង fan ទាំងអស់គ្នា មកលើរូបនាងខ្ញំុ ដែលក្នុងនោះផងដែរគឺមានការជួយជ្រោមជ្រែង ពី
-សមាគមមិត្តសិល្បះស្មគ្រ័ចិត្តជួយសង្គម បានផ្តល់ជូន មេធាវី ចំនួនពីររូបជូននាងខ្ញំុ
– សមាគមមិត្តសិល្បះករ នឹងគ្រួសារតារាកម្ពុជា បានរួបរួមគ្នាជាកំលាំងចលករ ដឹកនាំបងបងសិល្បះករ ចំនួន ជាងពីរយនាក់ដើម្បីធ្វើញត្តិជូនទៅដល់លោកជំទាវរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ !
ការអាណិតស្រលាញ់ទាំងអស់ហើយ នេះបានជម្រុញទឹកចិត្តនាងខ្ញំុអោយមានស្នាមញញឹម នឹងមានភាពរឹងមាំតតាំងជំនះនៅបញ្ហា
ខ្ញំុស្រលាញ់អ្នកទាំងអស់គ្នា !>> ៕