កូរ៉េ​ខាងជើង​​អាច​​ប្រឈមមុខ​នឹង​​កង្វះ​​ស្បៀង​អាហារ

ក្រុមវាយតម្លៃនៃអង្គការសហប្រជាជាតិ និយាយថា ស្បៀងអាហារនិងទីជម្រក គឺជាកង្វល់ដ៏ធ្ងន់ធ្ងរនៅប្រទេសកូរ៉េខាងជើង ដែលមានការធ្លាក់ភ្លៀងយ៉ាង ទន្ទ្រាំ អស់ពេលជាច្រើនថ្ងៃមកនេះ។

ក្រុមវាយតម្លៃនៃអង្គការសហប្រជាជាតិនិយាយថា ស្បៀងអាហារនិងទីជម្រក គឺជាកង្វល់ដ៏ធ្ងន់ធ្ងរនៅប្រទេសកូរ៉េខាងជើង ដែលមានការធ្លាក់ភ្លៀងយ៉ាងទន្ទ្រាំ អស់ពេលជាច្រើនថ្ងៃមកនេះ។

ក្រុមវាយតម្លៃនេះបានទៅពិនិត្យកន្លែងដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅកូរ៉េខាងជើង ដោយនៅទីនោះ អគារទាំងឡាយបានជោរជន់ទៅដោយទឹកភ្លៀង ហើយ ដីស្រែទៀតសោតក៏ត្រូវទឹកភ្លៀងជន់លិច ហើយចំណែកឯភ្លើងអគ្គិសនីក៏ដាច់ទៀត។

បណ្ដាមន្រ្តីនិយាយថា មានមនុស្ស៩០នាក់បានស្លាប់និងរាប់ពាន់នាក់ទៀតបានចាកចេញពីលំនៅឋាន។

លោក Francis Markus មកពីអង្គការកាកបាតក្រហមមានប្រសាសន៍ថា ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងពុំមានទីជម្រក ស្បៀងនិងទឹកដែលជាតម្រូវ ការចាំបាច់សម្រាប់មនុស្សលោកទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close