កងទ័ព​ត្រូវបានពង្រាយ និងចល័តនៅក្បែរទីស្នាក់ការសង្គ្រោះជាតិ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ កញ្ញា ២០១៦ ) ៖  ឧទ្ធម្ភាគចក្រយោធា នាវាកងទ័ពជើងទឹក និងកងទ័ពជើងគោក កាលពីម្សិលមិញត្រូវបានដាក់ពង្រាយ និង​ចល័ត​ចុះ​ឡើងៗ​សម្រាប់​ការ«ធ្វើសមយុទ្ធ» នៅជិតទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមន្រ្តីយោធាជាន់ខ្ពស់បានព្រមានថា កង​ទ័ព​របស់​លោក​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​។

ខណៈសកម្មជនគណបក្សប្រឆាំងមើលសកម្មភាពនេះនៅវេលាម៉ោង ៥ ល្ងាចឧទ្ធម្ភាគចក្រយោធាម៉ាក Z9 បួន​គ្រឿង​​បាន​ហោះចុះ​ឡើងៗ​ពី​លើអគារទី​ស្នាក់​ការ​គណ​បក្សសង្គ្រោះជាតិនៅផ្លូវជាតិលេខ ២ ជាច្រើនដងដែលជាកន្លែងអនុប្រធានគណបក្សសង្គ្រោះជាតិកំពុងស្នាក់នៅ។

ទន្ទឹមនេះនៅពីក្រោយទីស្នាក់ការដែលជាទន្លេបាសាក់​ ឃើញមាន​អូប័រចំនួនពីរគ្រឿង និងនាវាល្បាតធំចំនួនមួយគ្រឿងដែលដាក់ទាហានជាង ២០ នាក់​ក្នុ​ង​ឯ​ក​សណ្ឋានប៉ារ៉ាបើកចុះឡើងៗ។ អូប័រ ១ ក្នុងចំណោមអូប័រទាំងនោះបានដាក់ទាហានប្រមាណ ៦ នាក់បានចតប្រហែល ៣០ ម៉ែត្រ​ពីទី​ស្នាក់​ការ​ខណៈ​ពីរ​ទៀត​បាន​ចត​នៅជិតនោះដែរ។ នេះបើតាមសាក្សីដែលបាននិយាយ។

នៅវេលាប្រហែលម៉ោង ៤ រសៀល​ក្បួន​យោធា​មួយ​ទៀត​ដឹក​ទាហាន​ប្រដាប់​អាវុធ​ដោយ​ពាក់​ម៉ាស់​ដែល​មាន​សញ្ញា​សម្គាល់​ថា​ជា​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ត្រូវបានឃើញធ្វើដំណើរកាត់ពីមុខទីស្នាក់ការ។

ការបង្ហាញសកម្មភាពនេះគឺបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានបទសម្ភាសមួយជាមួយនាយឧត្តមសេនីយ៍ផ្កាយបួនលោក គន់ គីម នៅ​ក្នុង​នោះលោ​ក​បាន​ថ្លែង​ថា កង​ទ័ពនឹង «ធានាចាប់ខ្លួន» មេដឹកនាំគណបក្សប្រឆាំងប្រសិនបើខ្លួនទទួលបានបញ្ជាពីតុលាការ៕

1 2 3

Related Articles

Back to top button
Close
Close