ឆ្នាំនេះមានបេក្ខជនចំនួន​​​១១៤.១១៤នាក់ចូល​​ប្រឡងសញ្ញាបត្រ​​មធ្យមសិក្សាទុតិយភូមិ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១២នេះមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនចូលរួមប្រឡងចំនួន ១១៤.១១៤នាក់ក្នុងនោះក្រសួងបានបែងចែកមណ្ឌលប្រឡងនៅទូទាំងប្រទេសចំនួន២៥៤មណ្ឌល ដែលមានបន្ទប់ប្រឡងចំនួន ៤៦១២បន្ទប់។

សកម្មភាពរបស់បេក្ខជនចូលរួមប្រឡង

មន្រ្តីក្រសួងអប់រំយុវជន និងកីឡាក៏បានបញ្ជាក់ថា នៅក្នុងពេលកំពុងប្រឡងប្រសិនជាមានបេក្ខជន ឬលោកគ្រូ អ្នកគ្រូអនុរក្ស និងប្រធានមណ្ឌលរូបណាធ្វើខុសពីច្បាប់ ដែលក្រសួងបានដាក់ឲ្យនោះពួកគេនឹងត្រូវទទួលការពិន័យទៅតាមច្បាប់។

គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិ ម្តងៗ តែងមានមេប្រយោគមួយចំនួននាំគ្នាប្រមូលលុយពីបេក្ខជនតាមបន្ទប់ប្រឡង ការធ្វើបែបនេះគឺដើម្បីជាថ្នូរនឹងការបើកដៃឲ្យបេក្ខជនចម្លងចម្លើយវិញ្ញាសារដោយសេរី៕

Related Articles

Back to top button
Close
Close