សម្តេច​ហ៊ុន សែន ប្រតិកម្ម​ការរិះគន់រ​ប​ស់​បក្ស​ប្រឆាំង​​ថា ​សម្តេច​​ដើរ​​ឃោសនា ​រក​​សម្លេង​ឆ្នោត

សារព័ត៌មាន​ Cambodia News/
កំពង់ចាម​ (២៥ សីហា ២០១៦)  ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រតិ​ត​កម្ម ដោយ​ច្រានចោល​ចំពោះ​ការរិះគន់​របស់​គណ​​បក្សប្រឆាំង​ថា សម្តេច​កំពុង​ដើរ​ឃោសនា រក​សម្លេងឆ្នោត និង​ស្វែងរក​ប្រជាប្រិយភាព​តាមរយៈ​ការសាងសង់​អគារសិក្សា​និង​​សមិទ្ធិ​នានា​ ផ្សេងៗ​ជូន​គ្រូៗ និង​សិស្សានុសិស្ស នៅតាម​បណ្តា​ខេត្ត​នានា​។

ការ ​ប្រតិ​កម្មនេះ បាន​ថ្លែង​ឡើង​ក្នុងឱកាស​ដែល​សម្ដេច​បាន​ជួប​ជាមួយ​មន្ដ្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា​។​
ដោយបាន ​ចាត់ទុកថា សកម្មភាព​នេះ​គឺជា​ការកសាង​សមិទ្ធិផល​ដើម្បី​ការពង្រឹង​វិស័យ​អប់រំ​នៅ​ កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​ចំពោះ​ការចោទប្រកាន់​នោះ សម្តេច​បាន​ចោទ​សួរថា​នៅពេល​អស់លោក​បក្សប្រឆាំង​ចុះ​ធ្វើ​សកម្មភាព​នៅ​តាម​ មូលដ្ឋាន និង​សាលារៀន​វិញ​នោះ បែរជា​ថា​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ចុះ​ហេតុអ្វី​នៅពេលនេះ​ចោទ​សម្តេច​ថា​ជា​សកម្មភាព​ស្វែង​​ប្រជាប្រិយ និង​សម្លេងឆ្នោត​ទៅវិញ​។
សម្ដេច​ថា ចំពោះ​ការស្រឡាញ់ និង​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​គឺ​សិទ្ធិ​របស់​ពួកគាត់ មិនអាច​ទៅ​ហាមឃាត់​សិទ្ធិ​គាត់​បានទេ​។​
សម្តេច ​តេ​ជោ បាន​ប្រសាសន៍​ដូច្នេះ​ថា “…​គាត់​ស្រែក​ជយោ​គណបក្ស​ប្រជាជន​កម្ពុជា ជយោ​សម្តេច​តេ​ជោ ហ៊ុន សែន​នេះ​ជា​សិទ្ធិ​របស់​​គាត់ ទៅ​ខ្ទប់មាត់​គាត់​មិច​កើត​…..​ខ្ញុំ​មក​ដោះស្រាយ​សាលា​…”​៕
2

Related Articles

Back to top button
Close
Close