ចោរ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កៀរ​ប្លន់​ម៉ូតូ​ពី​ នារី​ ២​នាក់​មិន​បាន​សម្រេច​

Cambodia News

ភ្នំពេញ៖ កាល​ពីថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ នាវេលាម៉ោង២១ និង៣០នាទីយប់ ​ក្រុម​ចោរ​មួយ​ក្រុម​ជិះ​ម៉ូតូ​សេ១​២៥ ពណ៌ ខ្មៅ​មួយ​គ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ បានមកធ្វើសកម្ម ភាព​ដេញ​កៀរ​ប្លន់​យក​ម៉ូតូស្កូបពី ពណ៌ស ស៊េរី២០១៣ គ្មានស្លាកលេខពីនារី២នាក់ ដែល​កំពុង​​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស រហូតមកដល់មុខក្លឹបរាត្រីទីក្រុងមាស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ​ចំការមន។

ទាក់ទិននឹងករណីប្លន់ដោយប្រើកាំបិតខាងលើនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ព្រោះ​មុន​ពេល​កើត​ហេតុ​នារី​រង​គ្រោះ​ទាំង​ពីរនាក់ បាន​ជិះ​ម៉ូតូ​ស្កូប​ពី​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស រហូតមកដល់មុខក្លឹបទីក្រុងមាស ក៏​ត្រូវ​ចោរ​មួយ​ក្រុម​ចោរ​កាន់​កាំ​បិតបុ័ងតោ មួយ​មក​ធ្វើសក​ម្មភាពកៀរនាងទៅអែបខាង និងដ ណ្តើមយកម៉ូតូ ប៉ុន្តែ​ជា​អកុសល​ត្រូវ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន ដែល​កំពុងឈរជើងនៅជិតចំណុច កើតហេតុឃើញទាន់ ក៏​បាន​បាញ់​ពីរ​គ្រាប់​គំរាម​ទៅក្រុមចោរ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​ បណ្តាល​ឲ្យ​ក្រុមចោរទាំងនោះ ឡើង​ជិះ​ម៉ូតូ​រត់​គេច​ខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

​សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះក្នុងករណីប្លន់ខាងលើនេះ ទី១. ឈ្មោះ ស្រីម៉ី និងម្នាក់ទៀត មិន​បាន​ស្គាល់អត្តសញ្ញាណ ដោយ​សារ​ក្រោយ​ពី​ចោរ ធ្វើសកម្មភាពមិនបានសម្រេចនោះ ក្រុម​នារី​រង​គ្រោះ​មិនបានទៅដាក់ពាក្យ ណ្តឹងឡើយ៕ ហេង នាង​

S-067

Related Articles

Back to top button
Close
Close