សម្តេច ហ៊ុន សែន ប្រកាសមិនអត់ឱនឲ្យអ្នកប្រមាថ
សារព័ត៌មាន Cambodia Nwes/
ភ្នំពេញ (២២ សីហា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បានប្រកាសមិនអត់ឱនឲ្យដាច់ខាតចំពោះអ្នកម្រមាថថា ភរិយាសម្តេចជាភរិយាមេដឹកនាំវៀតណាមនិង ហ៊ុន ម៉ាណែតជាកូនមេដឹកនាំវៀតណាម មិនមែនជាកូនសម្តេចនោះ ដោយសម្តេចបានចាប់ទុកការប្រមាថខាងលើនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតក្នុងមួយជីវិតរបស់សម្តេច ។
សម្តេចក៍បានផ្ញើសារទៅប្រធានាធិបតី បារ៉ាក់ អូបាមា ត្រូវធ្វើយ៉ាងម៉េចចំពោះជនជាតិអាមេរិកម្នាក់ដែលចោទប្រកាន់សម្តេច និងក្រុមគ្រួសារ ហើយសម្តេចក៍បានផ្តាំផ្ញើទៅអ្នកការទូតទាំងអស់មិនចាំបាច់និយាយពី ការចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណាដែលប្រមាថធ្ងន់ធ្ងរបែបនេះទេ ។
យ៉ាងណាក៍ដោយ សម្តេចមិនបង្ហើបឲ្យដឹងពីអ្នកដែលនិយាយចោទប្រកាន់សម្តេចនិងក្រុម គ្រួសារខាងលើនេះទេ គ្រាន់តែបង្ហើបថាជាជនជាតិអាមេរិកប៉ុណ្ណោះ ៕