គំនូរមួយផ្ទាំងធ្វើឱ្យសម្ដេចតេជោ ស្រក់ទឹកភ្នែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ សីហា ២០១៦) ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន និង រំភើបចិត្តជាខ្លាំងចំពោះផ្ទាំងគំនូរ ដែលគូរ និង រៀបចំដោយកុមារ នៅអង្គការជំនួយ នៃ ក្ដីសង្ឃឹមសម្រាប់សហគមន៍ ឬ ហៅកាត់ថា H.H.C។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញផ្សាយឱ្យដឹង។
តាមរយៈផ្ទាំងគំនូរនោះ យើងសង្កេតឃើញមានរូបសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត អង្គុយជិតគ្នា ព្រមទាំងមានកុមារប្រុសស្រីអង្គុយលើរទេះរុញលើកដៃសំពះ និង មានពាក្យពេចន៍ជូនពរជាច្រើន ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
គួរកត់សម្គាល់ផងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងទទួលបាននូវការគោរពជូនពរចេញពីបេះដូងបងប្អូនប្រជាពលរដ្ឋ, យុវជន និង កុមារជាច្រើន ដែលសម្ដេចទាំងទ្វេបានជួបសាកសួរសុខទុក្ខពួកគេដោយផ្ទាល់នាពេលកន្លងមក៕